ការប្រែការណែនាំឲ្យ ទៅជាការណែនាំប្រាប់គ្នាទៅវិញទៅមក

តើអ្នកធ្វើដូចម្ដេចដើម្បីទៅឲ្យហួសពីការណែនាំឲ្យធម្មតា និងធានាថា អ្នកកំពុងបង្កើតការភ្ជាប់ទំនាក់ទំនងជាមួយមនុស្សត្រឹមត្រូវ? ក្នុងអំឡុងពេលសន្ទនាតាម Zoom នាខែសីហា ឆ្នាំ 2021, Bill Cates មកពីអេនណាផូលីស, រដ្ឋម៉ារីឡេន និង Tristan Hartey មកពីឆេសស្ទើ, ចក្រភពអង់គ្លេស បានចែករំលែកថាតើការសម្រាំងដំណើរការរបស់អ្នក និងការបង្កើតការណែនាំប្រាប់គ្នាទៅវិញទៅមក អាចលើកតម្កើងមនុស្សដែលអ្នកជួបដូចម្ដេច ព្រមទាំងរបៀបដែលអ្នកជួបពួកគេ។

Bill Cates: មានភាពខុសគ្នា ឬអត្ថន័យផ្សេងគ្នានៃពាក្យ៖ ការណែនាំឲ្យ (Referral), ការណែនាំប្រាប់ (Introduction) និងការឲ្យយោបល់ (Recommendation), អ៊ីចឹងមែនទេ? ចំពោះមនុស្សជាច្រើន បើអ្នកធ្លាប់បានរៀនក្នុងវគ្គសិក្សាចិត្តសាស្ត្រមួយ នៅកន្លែងណាមួយ អ្នកនឹងដឹងអំពីឋានានុក្រមរបស់ Maslow អំពីតម្រូវការ។ វាចាប់ផ្ដើមជាមួយអាហារ ទីជម្រក។ ប៉ុន្តែចំពោះខ្ញុំ កម្រិតទាបបំផុតគឺជាអនាគតអតិថិជន (Leads) ដែលនាំឲ្យអ្នកបង្កើតអនាគតអតិថិជនតទៅទៀត។ ហើយជាធម្មតា អនាគតអតិថិជនមាន គុណភាពខុសគ្នាគួរសម។ មនុស្សខ្លះមិនទាំងចាំថាពួកគេបានបំពេញឯកសារអ្វីមួយផង ជាដើម។ រួចហើយគឺ ពាក្យចេញពីមាត់ (Word of Mouth)។ ពាក្យចេញពីមាត់គឺ ល្អណាស់។ វាមានសារៈសំខាន់។ យើងទាំងអស់គួរទទួលពាក្យចេញពីមាត់។ ចំពោះពាក្យចេញពីមាត់ ពេលមានគេនិយាយពីយើង វាជាប្រដាប់ស្ទង់សម្ពាធមួយប្រភេទដែលថា យើងត្រូវបានណែនាំឲ្យ។ ពីព្រោះគេចង់និយាយអំពីវា ប៉ុន្តែជាធម្មតា វាមិនគ្រប់គ្រាន់ទេ។ វាមិន តែងតែជាប្រភេទមនុស្សត្រឹមត្រូវ ដែលអាចពឹងផ្អែកលើឡើយ។ រួចហើយចំណុចបន្ទាប់គឺ ការឲ្យយោបល់។ ការឲ្យយោបល់គឺជាការល្អ ពីព្រោះគេបាននិយាយទៅកាន់ George, និយាយទៅកាន់ Tristan និងនិយាយទៅកាន់ Laura។ វាពិតជាមានតម្លៃ។ ហើយនោះជាការល្អ។ ការណែនាំឲ្យចំពោះខ្ញុំគឺថា វាជាអ្វីដែលមនុស្សជាច្រើនហៅថា អនាគតអតិថិជនដែលបានណែនាំឲ្យ។ វាមានលក្ខណៈដូចជា ហៅទូរសព្ទទៅ George ទៅ, ប្រើឈ្មោះខ្ញុំ។ មែនហើយ George លែងលើកទូរសព្ទរបស់គាត់ទៀតហើយ។ គាត់មិនដឹងថាអ្នកជានរណាទេ។ ហេតុអ្វី ក៏មិត្តខ្ញុំប្រាប់ឈ្មោះខ្ញុំដល់មនុស្សនេះ? បាទ។ អ៊ីចឹង យើងត្រូវគិតក្នុងន័យ “ការណែនាំប្រាប់”។ ទោះបីយើងកំពុងប្រើពាក្យ “ការណែនាំឲ្យ” ច្រើនក៏ដោយ ប៉ុន្តែពេលយើងនៅជាមួយភ្ញៀវសក្ដានុពល ឬភ្ញៀវ ឬជាមួយអ្នកជះឥទ្ធិពល យើងពិតជាត្រូវប្រើពាក្យ “ការណែនាំប្រាប់”។ តោះនិយាយអំពីរបៀបដែលអ្នកបានណែនាំខ្ញុំប្រាប់ Bob និង Laura ពីព្រោះយើងត្រូវភ្ជាប់ទំនាក់ទំនងជាមួយគ្នា។ បើយើងមិនភ្ជាប់ទំនាក់ ទំនងជាមួយគ្នាទេ ពួកគេនឹងមានឱកាសល្អមួយក្នុងការមិនអើពើជាមួយយើង។ យើងនឹងហៅទូរសព្ទទៅពួកគេ យើងនឹងផ្ញើអ៊ីមែល។ ពួកគេមិនដឹងថាយើងជានរណាទេ។ យើងអាចភ្ជាប់ទំនាក់ទំនងជាមួយគ្នា, ណែនាំប្រាប់ដោយផ្ទាល់។ យើងអាចភ្ជាប់ទំនាក់ទំនងជាមួយគ្នា និងណែនាំប្រាប់តាម Zoom។ វាអាចជាការណែនាំប្រាប់តាមអ៊ីមែល។ មានវិធីផ្សេងៗជាច្រើន ប៉ុន្តែយើងត្រូវច្បាស់ថា យើងមិនទាន់ចប់ទេ បើយើងមិនត្រូវបានណែនាំប្រាប់តាមវិធីខ្លះ។ Tristan, ខ្ញុំមិនដឹងថាអ្នកគិតយ៉ាងម៉េចចំពោះរឿងនេះទេ។ ឬក៏អ្នកមានរឿងផ្សេងទៀតជុំវិញ “ការណែនាំឲ្យ” និង ”ការណែនាំប្រាប់” ប៉ុន្តែនោះរឿងរបស់ខ្ញុំ។

Tristan Hartey: ខ្ញុំយល់ស្របទាំងស្រុង។ ជាក់ស្ដែង ខ្ញុំចាប់ផ្ដើមជាមួយឧបករណ៍មួយដែលយើងប្រើ មែនហើយ ខ្ញុំបានបង្កើតវា ដែលបានជួយរៀបចំសមាជិកនៃក្រុមការងារយើង, ជាមូលដ្ឋាន វានាំខ្ញុំពីភាពជាសមាជិកដែលមានគុណវុឌ្ឍិ ទៅជាសមាជិក Top of the Table។ មានរឿងដូចនេះជាច្រើនដែលត្រូវធ្វើ ពាក់ព័ន្ធជាមួយការណែនាំប្រាប់។ អ៊ីចឹង ខ្ញុំបានទទួលការណែនាំប្រាប់ ប៉ុន្តែមិនមែនទៅកាន់មនុស្សត្រឹមត្រូវទេ។ ដូច្នេះ អ្វីដែលខ្ញុំបានធ្វើ គឺខ្ញុំបានបង្កើតបណ្ណពិន្ទុមួយ។ ខ្ញុំមិនដឹងថាតើមានគេធ្លាប់ប្រើបណ្ណពិន្ទុឬនៅទេ ប៉ុន្តែជាធម្មតា ខ្ញុំបានចាត់ថ្នាក់ពួកគេលើផ្នែកផ្សេងៗមួយស៊េរី ដែលវិសេសចំពោះខ្លួនខ្ញុំ។ រួចហើយខ្ញុំដាក់មនុស្សទាំងអស់ដែលណែនាំប្រាប់អ្នកផ្សេងអំពីខ្ញុំ។ ហើយខ្ញុំបានចាត់ថ្នាក់ពួកគេ ចាត់ថ្នាក់មនុស្សដែលកំពុងធ្វើការណែនាំឲ្យ។ តាមរយៈការចាត់ថ្នាក់ពួកគេ យោងតាមលក្ខណៈវិនិច្ឆយមួយស៊េរីរបស់ខ្ញុំ ពួកគេត្រូវទទួលតួលេខ ជាក់លាក់មួយ។ ហើយតួលេខនោះគឺ 21 ក្នុងចំណោម 30 ពីព្រោះមានវិស័យផ្សេងគ្នាចំនួន 6។ បើពួកគេទទួលបាន 21 ឬលើនេះ ខ្ញុំនឹងចំណាយពេលច្រើនជាមួយមនុស្សដែលកំពុងធ្វើការណែនាំឲ្យទាំងនោះ ពីព្រោះពួកគេផ្ដល់ឲ្យខ្ញុំនូវប្រភេទត្រឹមត្រូវនៃការណែនាំប្រាប់។ ហើយពួកគេបានយល់ពីរបៀបផ្ដល់ឲ្យខ្ញុំនូវការណែនាំប្រាប់។ បើពួកគេមិនទទួលបាន 21 ទេ ជាធម្មតា ខ្ញុំកាត់បន្ថយបរិមាណពេលដែលខ្ញុំចំណាយជាមួយពួកគេ ពីព្រោះខ្ញុំត្រូវទុកពេលបន្ថែមដើម្បីចំណាយជាមួយមនុស្សដែលអាចផ្ដល់ឲ្យខ្ញុំនូវការណែនាំប្រាប់ដ៏ល្អពិត។ ដោយធ្វើដូច្នេះ ជាក់ស្ដែង វាបានចតុគុណធុរកិច្ចរបស់ខ្ញុំច្រើនគួរសម។ ពីព្រោះភ្លាមៗ ខ្ញុំនឹងចំណាយពេលច្រើនជាមួយមនុស្សដែលចង់បានការណែនាំប្រាប់ពីអ្នកដែលពិតជាយល់អំពីវា ប៉ុន្តែក៏ធ្វើឲ្យពួកគេទទួលអារម្មណ៍ពិសេសដែរ ព្រោះខ្ញុំកំពុងចំណាយពេលច្រើនជាមួយពួកគេ។ ហើយនេះជាវិធីដ៏អស្ចារ្យមួយ វាដំណើរការយ៉ាងល្អសម្រាប់ខ្ញុំ ជាពិសេសជាមួយការព្យាយាមទទួលការណែនាំប្រាប់ ឧបមាថាពីគណនេយ្យករ និងមេធាវី ឬអ្នកការពារក្ដី នៅសហរដ្ឋអាមេរិក។ អ៊ីចឹង ខ្ញុំបានចំណាយពេលជាមួយអ្នកដែលពិតជាបានយល់អំពីធុរកិច្ចរបស់យើង ជាដើម។ ប៉ុន្តែបណ្ណពិន្ទុគឺជាវិធីសាមញ្ញខ្លាំងមួយនៃការធ្វើវា។ ដូច្នេះខ្ញុំបានបង្កើតវិស័យ 6 ផ្សេងគ្នា ដែលត្រូវដាក់ពិន្ទុពី 1 ដល់ 5។ អ្នកនឹងទទួលបាន 30 ហើយនោះជាមូលហេតុដែលអ្នកត្រូវឲ្យវាស្ថិតនៅចំណុចនោះ។ ខ្ញុំសូមលើកទឹកចិត្តអ្នកទាំងឡាយឲ្យធ្វើវា។ អ្នកប្រឹក្សាផ្សេងទៀតដែល ខ្ញុំបានជួប និងអ្នកលក់ខ្លះដែរ ផ្នែកដ៏សំខាន់ពិតគឺត្រូវធ្វើវាផ្អែកលើតម្លៃផ្ទាល់ខ្លួនរបស់អ្នក ព្រមទាំងគោលដៅនិងគោលបំណងផ្ទាល់ខ្លួនរបស់អ្នក ដែលនាំយើងត្រឡប់ទៅកាន់អ្វីដែលយើងបានពិភាក្សាខាងដើមអំពីការធ្វើឲ្យប្រាកដថា អ្នកពិតជាដឹងថា ភ្ញៀវសមស្របបំផុតរបស់អ្នកមានលក្ខណៈដូចម្ដេច។

Bill Cates: ខ្ញុំឆ្ងល់អំពីរឿងនេះ ខ្ញុំមិនធ្លាប់បានឮពីមុនទេ។ តើអ្វីខ្លះជាលក្ខណៈវិនិច្ឆយនោះ?

Tristan Hartey: លក្ខណៈវិនិច្ឆយដែលខ្ញុំបានប្រើ... ចម្បងទាំង 6 រួមមាន ទំនុកចិត្ត ការចូលចិត្ត និង ការគោរព។ អ៊ីចឹង ខ្ញុំដាក់ពិន្ទុពី 1 ដល់ 5 លើលក្ខណៈវិនិច្ឆយនីមួយៗ។ បន្ទាប់មក អ្នកមានការភ្ជាប់ទំនាក់ទំនង វប្បធម៌ និងការតាមដាន។ ឥឡូវ ផ្នែកសំខាន់អំពីការភ្ជាប់ទំនាក់ទំនងគឺ ខ្ញុំវិនិច្ឆយពួកគេ។ ថាតើពួកគេមានការភ្ជាប់ទំនាក់ទំនងល្អដូចម្ដេច? វប្បធម៌គឺថា មនុស្សម្នាក់ផ្លាស់ប្ដូរ អាស្រ័យថាតើពួកគេជានរណា ឧបមាថា ជាមេធាវី។ ខ្ញុំនឹងវិនិច្ឆយ។ តើភាពសមស្របខាងវប្បធម៌របស់ពួកគេ ត្រូវគ្នានឹងភាពសមស្រប ខាងវប្បធម៌របស់ក្រុមហ៊ុនយើងទេ? ព្រោះថា បើខ្ញុំបញ្ជូនអ្វីមួយឲ្យពួកគេ នោះពួកគេប្រហែលជាចង់បានភ្ញៀវរបស់ខ្ញុំដែរ។ អ៊ីចឹង ខ្ញុំត្រូវច្បាស់ថា ពួកគេមានភាពស្រដៀងគ្នាគួរសម។ រួចហើយចំណុចចុងក្រោយគឺការតាមដាន គឺថា តើពួកគេធ្វើអ្វីដែលពួកគេនិយាយថា ពួកគេនឹងធ្វើដែរទេ? អ៊ីចឹង គ្មានចម្ងល់ទេ ការទទួលការណែនាំប្រាប់មួយ ឬការផ្ដល់ការណែនាំប្រាប់មួយពីខាងខ្លួនអ្នក ដល់នរណាម្នាក់ផ្សេង ដោយសង្ឃឹមថា អ្នកនឹងទទួលបានអ្វីមួយមកវិញ បើពួកគេមិនដែលតាមដានវា វានឹងធ្វើឲ្យអ្នកមើលទៅមិនសូវសំខាន់។ អ៊ីចឹង ខ្ញុំបានបូកពិន្ទុទាំងអស់នោះចូលគ្នា ប៉ុន្តែរឿងសំខាន់របស់វាគឺថា វាបានចោលមនុស្ស 60% ដែលខ្ញុំបានចំណាយពេលជាមួយ។ វាគួរឲ្យខ្សឹបខ្សួលគួរសម មែនហើយ ពីព្រោះខ្ញុំដូចជាចូលចិត្តមនុស្សទាំងនេះខ្លះដែរ ប៉ុន្តែពួកគេមិនស្ថិតក្នុងវិធីដ៏កម្រោលខ្លាំងមួយនេះទេ, ពួកគេ មិនមានប្រយោជន៍ទេ ពីព្រោះពួកគេមិនអាចផ្ដល់ឲ្យខ្ញុំនូវការណែនាំប្រាប់តាមរបៀបដែលខ្ញុំចង់បានទេ។ ព្រោះខ្ញុំមិនបានទទួល... អ៊ីចឹងវប្បធម៌ អាចប្រើពាក្យផ្សេងក៏បាន ពីព្រោះនោះគ្រាន់តែជារបៀបដែលខ្ញុំបានប្រើវា ប៉ុន្តែគេអាចផ្លាស់ប្ដូរទៅជាអ្វីមួយដែលងាយយល់។ វាអាចជា តើពួកគេយល់ដឹងអំពីធុរកិច្ចរបស់អ្នកប៉ុនណា? អ្នកកំពុងដាក់ពិន្ទុឲ្យនរណាម្នាក់ផ្សេង ឧបមាថា គណនេយ្យករ តើពួកគេពិតជាយល់ពីខ្ញុំទេ? ហើយបើអ្នកបានចំណាយពេលច្រើនជាមួយពួកគេហើយ ពួកគេមិនយល់ពីអ្នក នោះអ្នកប្រហែលជាមិនគួរចំណាយពេលច្រើនពេកដើម្បីព្យាយាមបង្កើតភាពទំនាក់ទំនងនោះឡើយ បើអ្នក នឹងមិនទទួលអ្វីមួយពីវា។ ហ្នឹងហើយជាអ្វីដែលខ្ញុំបានធ្វើ។ ហើយចំណុចសំខាន់គឺថា វាបានចោលមនុស្សជាច្រើនដែលខ្ញុំបានគិតថាសំខាន់សម្រាប់ការទទួលការណែនាំឲ្យ និងការណែនាំប្រាប់ជាពិសេស ប៉ុន្តែពួកគេមិនដូច្នោះឡើយ។ បន្ទាប់មក អ្វីដែលខ្ញុំបានធ្វើជាមួយបណ្ណពិន្ទុ, នេះជាកន្លែងដែលវាសំខាន់ជាងមុនបន្តិច គឺខ្ញុំបានយកបណ្ណពិន្ទុនោះទៅជួបមនុស្សដែលខ្ញុំទុកចិត្ត ដែលផ្ដល់ឲ្យខ្ញុំនូវការណែនាំប្រាប់ដ៏ល្អ ដើម្បីឲ្យ គេធ្វើបណ្ណពិន្ទុដោយខ្លួនពួកគេ។ បន្ទាប់មកពួកគេអាចឆ្លុះបញ្ចាំងពីវា រួចហើយមើលឃើញវាជាក់ស្ដែង, ឱ យើងពិតជាធ្វើការជាមួយគ្នាបានប្រសើរមែន។ អ៊ីចឹងអ្វីដែលវាបានធ្វើគឺ បង្កើតកម្រិតនៃទំនុកចិត្តនោះ និងបានបង្កើតការណែនាំប្រាប់យ៉ាងងាយមិនគួរឲ្យជឿ រវាងយើងទាំងពីរ។

Bill Cates: វោវ! ខ្ញុំគិតថា រឿងនោះអស្ចារ្យណាស់។ ខ្ញុំគិតថា ខ្ញុំមិនបានធ្វើដូច្នោះទេ ពីព្រោះខ្ញុំ មិនមានការចាប់អារម្មណ៍លើភាពលម្អិតបែបនោះ ហើយលើសពីនេះទៀត គឺវិធីសាស្ត្រវិភាគ។ ខ្ញុំចង់និយាយថា វិធីសាស្ត្រដើម្បីឲ្យអ្នកធ្វើរឿងនោះ អាចនិយាយថា វាបានកសាងធុរកិច្ចរបស់អ្នកតាមរបៀបនោះ។ ខ្ញុំគិតថា វាពិតជាអស្ចារ្យណាស់។ ពីព្រោះ អ្វីដែលយើងទាំងអស់គ្នាចំណាយ ខ្ញុំគួរនិយាយថា ពួកយើងភាគច្រើនចំណាយពេលជាមួយមនុស្សដែលសុទ្ធតែជាមនុស្សល្អ ប៉ុន្តែគ្មានឱកាសនៅទីនោះទេ។ អ៊ីចឹងទេ? យើងត្រូវវាយតម្លៃវា។ ហើយអ្នកមិនចង់ចំណាយពេលនៅកន្លែងដែលមិនបានទទួលផលត្រឡប់មកវិញពីការខំប្រឹងប្រែង ផលពីការវិនិយោគ ផលពីភាពទំនាក់ទំនងឡើយ ដែលគេនិយាយថា ROR។ វាជាការទទួលផលពីភាពទំនាក់ទំនង ហើយអ្នកមិនបានទទួលវា។ អ៊ីចឹងអ្នកមានជម្រើសបន្តទៅមុខទៀត។ ពេលខ្លះដើម្បីលូតលាស់ យើងត្រូវឲ្យវាទៅចុះ មែនទេ? យើងត្រូវឲ្យវាទៅចុះ ចំពោះភាពទំនាក់ទំនងឬសកម្មភាពមួយចំនួន ឬក៏អ្វីដែលយើងកំពុងធ្វើ ដែលប្រហែលជាមានប្រយោជន៍នៅពេលមួយ ប៉ុន្តែមិនមានប្រយោជន៍តទៅទៀត ខ្ញុំមិនដឹងទេ។

Tristan Hartey: ហ្នឹងហើយ។ ម្យ៉ាងទៀត ចំណុចមួយដែលយើងហាមនៅការិយាល័យយើងគឺពាក្យថា “ឱ យើងតែងធ្វើវាតាមរបៀបនោះ”។ ពាក្យនោះត្រូវបានហាមប្រាម។ បើអ្នកនិយាយពាក្យនោះ អ្នកត្រូវធ្វើការបរិច្ចាគសប្បុរសធម៌។ ពីព្រោះវាសម្លាប់នវានុវត្តន៍។ ចំណុចមួយដែលខ្ញុំគិតថាលំបាកក្នុងសេវាហិរញ្ញវត្ថុ គឺត្រូវធ្វើអ្វីមួយឲ្យខុសប្លែក ដែលគេមិនធ្លាប់បានធ្វើពីមុន។ នេះជាមូលហេតុដែលខ្ញុំបន្តលើផ្លូវបែបវិភាគ។ ប៉ុន្តែផ្លូវរបស់ខ្ញុំគឺច្រើនជាងនោះ ពីព្រោះខ្ញុំធ្វើការភ្ជាប់បណ្ដាញយ៉ាងច្រើន។ ខ្ញុំស្នើសុំការណែនាំឲ្យជាច្រើន ប៉ុន្តែខ្ញុំមិនបានទទួលរបស់ត្រឹមត្រូវទេ។ ដូច្នេះខ្ញុំត្រូវកកូរកកាយវាច្រើន។ ហេតុអ្វីក៏ខ្ញុំមិនបានទទួលរបស់ត្រឹមត្រូវ?

Bill Cates: នោះអស្ចារ្យណាស់។

Tristan Hartey: ខ្ញុំគិតថា ចំពោះខ្ញុំ ចំណុចធំមួយគឺ យើងពិតជា ពិតជាពូកែសុំការណែនាំឲ្យនិង ការណែនាំប្រាប់ ប៉ុន្តែវាក៏សំខាន់ដែរ ដែលយើងត្រូវបញ្ជូនភ្ញៀវឲ្យពួកគេវិញ។ អ៊ីចឹង បើវាជាធុរកិច្ច ក្នុងន័យថា មិនផ្ទាល់ចំពោះភ្ញៀវ ប៉ុន្តែបើវាជាភ្ញៀវដែលបើករកស៊ីដែរ សូមផ្ដល់ឲ្យពួកគេនូវអ្វីមួយវិញ។ ឧទាហរណ៍ តើមានអ្វីមួយដែលអ្នក ក្នុងនាមជាបុគ្គលម្នាក់ ឬជាក្រុមហ៊ុនមួយអាចធ្វើបាន ដើម្បីសងត្រឡប់ឲ្យពួកគេវិញដែរទេ? ឧបមាថា អ្នកទទួលបានភ្ញៀវម្នាក់ ដែលមានហាងកាហ្វេ 5។ ល្អហើយ ចូរទិញកាហ្វេសម្រាប់ការិយាល័យពីទីនោះទៅ។ ទំនាក់ទំនងតិចតួចទាំងនេះនឹងធ្វើឲ្យមានភាពខុសប្លែកយ៉ាងខ្លាំង ពីព្រោះ ជាទូទៅ អ្នកផ្ដល់ឲ្យកាន់តែច្រើន អ្នកនឹងទទួលវិញច្រើនដែរ រួចហើយវានឹងបង្កើតការទំនាក់ទំនងនៃការរស់នៅជាមួយគ្នា។ ហើយចំពោះខ្ញុំ ចំណុចធំមួយនៃការធ្វើវាគឺត្រូវប្រាកដថា អ្នកកំពុងផ្ដល់ឲ្យវិញ។ បើវាបានមកពី... បើអ្នកមានអ្នកណែនាំប្រាប់ពិតជាល្អម្នាក់ ដែលល្អជាងអ្នកផ្ដល់ការណែនាំឲ្យ, មានលក្ខណៈជាអ្នកណែនាំប្រាប់ គឺនរណាម្នាក់ដែលបានណែនាំប្រាប់ភ្ញៀវជាច្រើនឲ្យអ្នក។ សាកល្បងប្រើសេវារបស់ពួកគេឲ្យច្រើនដែរ បើអ្នកអាច ពីព្រោះវានឹងបង្កើតភាពខុសប្លែកយ៉ាងខ្លាំងចំពោះធុរកិច្ចរបស់ពួកគេ។ ជាក់ស្ដែងយ៉ាងពិតប្រាកដ ទាំងអស់នោះនឹងត្រឡប់មកអ្នកវិញ ព្រោះថា បើអ្នកកំពុងកសាងធុរកិច្ចរបស់ពួកគេ ហើយអ្នកជាអ្នកប្រឹក្សារបស់ពួកគេ ទាំងអស់នោះនឹងរីកចម្រើនច្រើនឡើងៗៗ។

Bill Cates: បាទ ខ្ញុំគិតថា រឿងនោះអស្ចារ្យណាស់។ ហើយបើខ្ញុំអាចធ្វើបាន យើងតែងតែងចង់គិតក្នុងន័យផ្ដល់ការណែនាំឲ្យ ឬក៏ខ្ញុំគួរនិយាយថា ការបង្កើតការណែនាំប្រាប់។ មែនហើយ រឿងមួយដែលយើងទាំងអស់គ្នាដឹងគឺថា ពេលអ្នកឲ្យ អ្នកទទួលវិញ ប៉ុន្តែវាគឺហួសពីនោះ វាបានបង្កើតភាពទំនាក់ទំនងរវាងអ្នកប្រឹក្សានិងភ្ញៀវ។ អ៊ីចឹង ជាមួយភ្ញៀវរបស់អ្នក ប្រហែលជាពួកគេមិនមានធុរកិច្ចណាមួយទេ។ អ្នកមិនអាចបញ្ជូនភ្ញៀវសក្ដានុពលឲ្យពួកគេ ឬក៏ទិញផលិតផលរបស់ពួកគេទេ ប៉ុន្តែអ្នកនៅតែអាចណែនាំប្រាប់ពួកគេពីផលិតផលឬសេវាផ្សេងទៀតដែរ។ វាអាចពាក់ព័ន្ធនឹងសេវាហិរញ្ញវត្ថុ។ វាអាចមិនជាប់ទាក់ទង។ ប៉ុន្តែអ្នកចង់បង្កើតការភ្ជាប់ទំនាក់ទំនងដែលផ្ដល់ការណែនាំឲ្យ, ការបង្កើតការភ្ជាប់ទំនាក់ទំនង ការណែនាំប្រាប់ ជាផ្នែកមួយនៃភាពទាក់ទងជាមួយភ្ញៀវរបស់អ្នក តាមលទ្ធភាពដែលអ្នកអាច។ ខ្ញុំមានន័យថា អ្នកមិនចង់បង្ខំវាទេ។ បើពួកគេមាន ការកម្សាន្តឬចំណាប់អារម្មណ៍ជាក់លាក់មួយ អ្នកប្រហែលជាមានធនធានមួយដែលអ្នកអាចណែនាំប្រាប់ពួកគេ និងធ្វើការណែនាំប្រាប់ដ៏ល្អមួយ។ អ្នកបង្ហាញពួកគេនូវវិធីល្អបំផុតដើម្បីបង្កើតការណែនាំប្រាប់មួយ។ ញឹកញយគួរសម នោះជាវប្បធម៌ដែលយើងព្យាយាមបង្កើតជាមួយភ្ញៀវយើង។ យើងកំពុងព្យាយាមបង្កើតវប្បធម៌នៃការណែនាំប្រាប់ជាមួយភ្ញៀវ។ ហើយយើងប្រហែលជាអ្នកដែលចាប់ផ្ដើមវា។ មែនហើយ ឃ្លាល្អដែលត្រូវនិយាយទៅកាន់ភ្ញៀវម្នាក់ នរណាម្នាក់ដែលមានធុរកិច្ចមួយគឺថា តើធ្វើម៉េចទើបខ្ញុំដឹងថា ខ្ញុំប្រទះភ្ញៀវសក្ដានុពលល្អម្នាក់សម្រាប់ធុរកិច្ចរបស់អ្នក? តើអ្នកចង់ឲ្យខ្ញុំភ្ជាប់ទំនាក់ទំនងដូចម្ដេចរវាងអ្នកនិងពួកគេ? ជាបឋម អ្នកចង់ស្វែងយល់ ដើម្បីឲ្យអ្នកអាចអង្កេត បន្ទាប់មក អ្នកក៏បង្ហាញថា អ្នកចង់ធ្វើការភ្ជាប់ទំនាក់ទំនងដ៏ល្អផងដែរ។ ឧបមាថា ពួកគេលក់គ្រឿងឧទ្ធម្ភាកចក្រ ហើយអ្នកមិនស្គាល់នរណាម្នាក់ដែលនឹងទិញគ្រឿងឧទ្ធម្ភាកចក្រនោះទេ វាមិនមែនជាបញ្ហាទេ ពីព្រោះវាជាកាយវិការនៃការដាក់ខ្លួនក្នុងកន្លែងនោះ និងការមានឥរិយាបថដែលអាចធ្វើដូចនោះ។ បើអ្នកអាចណែនាំឲ្យ វាពិតជាល្អប្រសើរ ប៉ុន្តែដោយគ្រាន់តែមានឆន្ទៈក្នុងការធ្វើវា ក៏មានន័យច្រើនដែរ។ រួចហើយជារឿយៗ ប្រិយមិត្តទាំងនោះខ្លះនឹងនិយាយថា ល្អមែន, ចុះចំពោះអ្នកវិញ តើត្រូវធ្វើដូចម្ដេចដែរ? នោះហើយនឹងប្រែជាសន្ទនាផងដែរ។ អ៊ីចឹង គំនិតទាំងស្រុងនៃការផ្ដល់និងការបង្កើតការភ្ជាប់ទំនាក់ទំនង វាធំសម្បើមណាស់។ វាជាវប្បធម៌ដែលយើងអភិវឌ្ឍ។ ហើយពេលខ្លះ អ្នកផ្ដល់ឲ្យនៅទីនេះ អ្នកទទួលវិញនៅទីនេះដែរ។ អ្នកមិនដឹងច្បាស់ពីកន្លែងណាដែលវាចេញមកទេ ប៉ុន្តែជាធម្មតា វាបង្កើតភាពខុសប្លែកខ្លាំង ដែលប្រិយមិត្តដែលខ្ញុំបានសម្ភាសជាច្រើនឆ្នាំមកនេះ ប្រិយមិត្តដូចជា Tristan បានទទួលជោគជ័យខ្លាំង។ ជាធម្មតា មានធាតុមួយនៃការផ្ដល់ឲ្យ។ ពួកគេកំពុងបង្កើតការភ្ជាប់ទំនាក់ទំនង។ ពួកគេឃើញខ្លួនពួកគេថាជានរណាម្នាក់ដែលជួយអ្នកដទៃ តាមរយៈ ការភ្ជាប់ទំនាក់ទំនងពួកគេជាមួយអ្នកដទៃ។ ហើយខ្ញុំជឿថា នោះហើយជាបំណែក ដ៏ធំមួយនៃប្រស្នានេះ។

ប្រាកដណាស់ វាជារឿងអំពីអ្វីដែលអ្នកផ្ដល់ឲ្យកាន់តែច្រើន ហើយជាទូទៅ ខ្ញុំគិតថា នេះគ្រាន់តែជារឿងទូទៅក្នុងជីវិតប៉ុណ្ណោះ។ អ្នកឲ្យកាន់តែច្រើន អ្នកទទួលវិញកាន់តែច្រើនដែរ។ ប៉ុន្តែក្នុងរឿងនេះជាពិសេស កាលណាអ្នកឲ្យកាន់តែច្រើន អ្នកនឹងទទួលវិញកាន់តែច្រើនដែរ។ ពីព្រោះមនុស្សចង់ធ្វើការជាមួយមនុស្ស ត្រឹមត្រូវទេ? ដូចអ្វី ដែលយើងបាននិយាយនៅខាងដើម គឺបុគ្គលដែលពួកគេទុកចិត្ត និងពួកគេចូលចិត្ត។ ត្រឹមត្រូវ។ ហើយជាទូទៅ មនុស្សដែលកំពុងឲ្យ គឺជាមនុស្សល្អ ហេតុនេះពួកគេចង់ធ្វើការជាមួយអ្នក។