អ្នកចូលរួមពីកិច្ចប្រជុំប្រចាំឆ្នាំ Top of the Table 2008 ដែលធ្វើឡើងក្នុងអំឡុងទីផ្សារដាំក្បាលចុះ ពិភាក្សាពីអ្វីដែលពួកគេប្រាប់ភ្ញៀវពួកគេក្នុងអំឡុងពេលសេដ្ឋកិច្ចតឹងតែង។ បានចេញផ្សាយដំបូងក្នុងការចេញផ្សាយខែមករា/កុម្ភៈ 2009 នៃ Round the Table
ក្នុងអំឡុងកិច្ចប្រជុំប្រចាំឆ្នាំ Top of the Table 2008 នៅ Austin, តិចសាស, យើងបានសួរអ្នកចូលរួមនូវអ្វីដែលពួកគេប្រាប់យើងពីភ្ញៀវពួកគេក្នុងអំឡុងពេលសេដ្ឋកិច្ចតឹងតែង។ នេះជាការឆ្លើយតបខ្លះរបស់ពួកគេ។
ខ្ញុំបានព្យាយាមត្រៀមជាមុន ដោយធ្វើឲ្យប្រាកដថា ការវិនិយោគរបស់ភ្ញៀវខ្ញុំត្រូវបានបែងចែកត្រឹមត្រូវ។ ខ្ញុំផ្ញើ អ៊ីមែលប្រចាំខែដល់ភ្ញៀវ ហើយក្នុងអំឡុងពេលដូចនេះ ខ្ញុំផ្ញើអ៊ីមែលបន្ថែមពីរបី ដើម្បីធានាជូនពួកគេឡើងវិញ។ ជានិច្ចកាល អ្នកគួររំឭកពួកគេ មុនស្ថានភាពមួយដូចនេះកើតឡើងថារឿងទាំងនេះអាចលេចឡើង។ ភ្ញៀវខ្ញុំប្រាប់ខ្ញុំថា “ខ្ញុំដឹងហើយថាអ្នកនឹងនិយាយអ៊ីចឹង។ ខ្ញុំគ្រាន់តែត្រូវការឮវាពីអ្នកប៉ុណ្ណោះ។” —Ken M. Hawley, CLU, CFP, Vancouver, British Columbia, កាណាដា, អតីតសមាជិក
ខ្ញុំមិនធ្វើអ្វីមួយជាពិសេសក្នុងពេលដូចនេះទេ។ ខ្ញុំរំឭកពួកគេថា ការវិនិយោគរបស់ពួកគេគឺជាប្រាក់រយៈពេល វែង។ បើភ្ញៀវអ្នកទុកចិត្តអ្នក ពួកគេដឹងថា វានឹងមិនអីទេ។ ជាក់ស្ដែង វាគ្រាន់តែជាការកាន់ដៃពួកគេប៉ុណ្ណោះ។ —Marc David Goldstein, AIF, RICP, ញូវយ៉ក, ញូវយ៉ក, សមាជិក 10-ឆ្នាំ
នៅពេលស្ថានភាព AIG បានកើតឡើង ភ្ញៀវនៃការធានារ៉ាប់រងជីវិតរបស់ខ្ញុំបានចាប់ផ្ដើមហៅទូរសព្ទមក។ ពួកគេខ្វល់ថា ក្រុមហ៊ុនដែលកាន់កាប់កិច្ចសន្យារបស់ពួកគេអាចដួលរលំ។ ខ្ញុំបានរំឭកភ្ញៀវខ្ញុំថា ស្ថានការណ៍ទាំងនេះបង្កើតអ្វីដែលខ្ញុំហៅថា រោគឆ្លងរាលដាលនៃការខូចស្មារតី។ គ្រប់គ្នាចាប់ផ្ដើមស្លន់ស្លោ និងភ្លេចថា ផែនការមាននៅនឹងកន្លែង ដើម្បីការពារប្រាក់របស់ពួកគេ។ ខ្ញុំរំឭកពួកគេថា នៅតិចសាស មានមូលនិធិធានារ៉ាប់រងឡើងវិញ លើការធានារ៉ាប់រងជីវិត និងធនលាភ។ ដូចគ្នានេះដែរ ក្រុមហ៊ុនធានារ៉ាប់រងមានប្រាក់បម្រុង។
ភ្ញៀវរបស់យើងខ្លះមាន 401(k)s នៅជាមួយយើង។ ដំបូន្មានរបស់យើងតែងតែដូចគ្នា៖ ពួកគេមានវាក្នុង រយៈពេលវែង អ៊ីចឹងចូរពាក់ខ្សែក្រវាត់ ហើយរីករាយនឹងដំណើរបន្តទៀត។ —Gerry Impelman, CLU, LUTCF, San Antonio, តិចសាស, សមាជិក 38-ឆ្នាំ
ក្នុងសម័យប្រជុំបើកចំហមួយ Donald P. Speakman, MSFS ដែលជាសមាជិក 42-ឆ្នាំ មកពី Pittsburgh, ភេនស៊ីលវេញ៉ា, បានពន្យល់ដល់សមាជិកគ្នីគ្នារបស់គាត់ពីរបៀបដែលគាត់បានទទួលជោគជ័យក្នុងការធ្វើឲ្យភ្ញៀវគាត់ស្ងប់ចិត្តក្នុងអំឡុងពេលសេដ្ឋកិច្ចមានសភាពដូចនេះ។
បើអ្នកទទួលអារម្មណ៍ដូចជាជាប់ឌីស ការបញ្ជូនបន្តសារតែមួយដល់ភ្ញៀវម្នាក់ ហើយម្នាក់ទៀត, ការណែនាំទាំងនេះអាចជួយអ្នក។ ដោយធ្វើតាមផែនការបីកម្រិត ខ្ញុំត្រូវជួបផ្ទាល់មុខជាមួយភ្ញៀវពីរនាក់ប៉ុណ្ណោះក្នុងអំឡុងខែតុលា។
ខ្ញុំទុកសារចេញយ៉ាងច្រើនសម្រាប់ភ្ញៀវខ្ញុំដែលខ្ញុំអាប់ដេតរៀងរាល់ខែ។ សារនោះគួរសាមញ្ញដូចជាអ្វីមួយដែលអ្នកនឹងប្រាប់ភ្ញៀវម្នាក់ដែលចូលមកជួបទល់មុខដែរ។ ត្រូវប្រាកដថាទទួលការយល់ព្រមពីផ្នែកអនុលោភាពសម្រាប់សារនោះ ទោះបីវាមានខ្លឹមសារដែលបានយល់ព្រមដូចគ្នា ស្ថិតលើវិបសៃអ្នក ឬក៏ក្នុងលិខិតដំណឹង អេឡិចត្រូនិកមួយហើយក៏ដោយ។ ពីព្រោះវាជាមធ្យោបាយផ្សេងមួយទៀត វាត្រូវការនូវការយល់ព្រម ដាច់ដោយឡែក។
ចំពោះភ្ញៀវទាំងនោះដែលមិនទាន់បានទទួលការធានាឡើងវិញទាំងស្រុងតាមសារសំបុត្រសំឡេង ខ្ញុំអញ្ជើញ ពួកគេឲ្យចូលរួមក្នុងសន្និសីទពីចម្ងាយ ដែលខ្ញុំពន្យល់នូវសារដូចគ្នាជាមួយព័ត៌មានលម្អិតបន្ថែម។ សិក្ខាសាលា៖ ចំពោះភ្ញៀវខ្ញុំទាំងឡាយដែលត្រូវការនូវការធានាឡើងវិញ ខ្ញុំបានរៀបគម្រោងសិក្ខាសាលាមួយ ដែលខ្ញុំអាចធ្វើបទបង្ហាញអំពីព័ត៌មានដូចគ្នាដោយផ្សាយផ្ទាល់កាន់តែលម្អិត។ មកទល់ពេលនេះ ភ្ញៀវរបស់ខ្ញុំទាំងអស់ពេញចិត្តនឹងសំបុត្រសំឡេង ឬសន្និសីទពីចម្ងាយ។
ដើម្បីជួយឲ្យភ្ញៀវខ្ញុំយល់ដឹងអំពីផលប៉ះពាល់ពិតនៃវិបត្តិដូចនេះ ខ្ញុំរំឭកពួកគេពីភាពពិតនៃទីផ្សារភាគហ៊ុន។ ចំពោះអ្នកចាប់ផ្ដើម ខ្ញុំពន្យល់ថាទីផ្សារភាគហ៊ុនគឺជាការលក់ឡៃឡុង ហើយវាផ្អែកលើការផ្គត់ផ្គង់និងតម្រូវការ។ ខ្ញុំរំឭកពួកគេថា ពួកគេមិនបានបាត់មួយសេនទេ លុះណាតែពួកគេលក់ភាគហ៊ុនរបស់ពួកគេ។ ខ្ញុំក៏រំឭកពួកគេដែរឲ្យចេះអត់ធ្មត់ដោយស្រង់សម្ដី Warren Buffet៖ “ទីផ្សារភាគហ៊ុនគឺជាយន្តការដ៏មានប្រសិទ្ធផលយ៉ាងអស្ចារ្យសម្រាប់ការផ្ទេរទ្រព្យពីអ្នកគ្មានភាពអត់ធ្មត់ទៅជាអ្នកមានភាពអត់ធ្មត់។” សំខាន់បំផុត ចូរកុំលាក់ខ្លួនពីភ្ញៀវអ្នក។ មិនថាដោយផ្ទាល់មុខ ឬក៏តាមរយៈសារអ៊ីមែលឬសារទូរសព្ទទេ ត្រូវចេញទៅជួបមុខពួកគេ ក្នុងអំឡុងពេល ដូចនេះ នៅពេលពួកគេត្រូវការអ្នក។
ទំនុកចិត្តគឺមិនអាចកាត់ថ្លៃបានទេក្នុងបរិយកាសបច្ចុប្បន្ននេះ ដូច្នេះហើយ ខ្ញុំធ្វើការលើគោលការណ៍ដែលថា វាកាន់តែប្រសើរសម្រាប់អ្នកប្រឹក្សាក្នុងការទាក់ទងជាមួយភ្ញៀវ មុនពេលពួកគេទាក់ទងយើង។ ជាធម្មតា ភ្ញៀវខ្វល់អំពីប្រាក់ដែលពួកគេរកបានដោយលំបាក។ ខ្ញុំសូមធានាពួកគេនូវចំណុចខាងក្រោម ដើម្បីជួយឲ្យ គេគិតពិចារណាយ៉ាងវាងវៃសមស្រប៖
ខ្ញុំធ្វើការក្នុងបរិវេណដែលយើងត្រូវចំណាយពេលខ្លះនៅខាងមុខភ្ញៀវដ៏មានតម្លៃទាំងនេះ ក្នុងអំឡុងពេល ដូចនេះ។ ជាលទ្ធផល យើងបានទទួលធុរកិច្ចថ្មីៗ។ ឥឡូវ អាចមានការលំបាក ប៉ុន្តែពួកគេនឹងសរសើរនៅ ឆ្នាំខាងមុខ។ —Iris Anderson, Cork, អៀរឡង់, សមាជិក 22-ឆ្នាំ