Audrey Heng
បច្ចេកវិទ្យាកំពុងកំណត់ទ្រង់ទ្រាយជំនាន់បន្ទាប់នៃផលិតផលនិងសេវាហិរញ្ញវត្ថុ និងផ្ដល់នូវឱកាសដ៏វិសេសមួយ ដើម្បីបង្កើនប្រសិទ្ធិផល និងលើកកម្ពស់បទពិសោធន៍របស់ភ្ញៀវ។ នេះជានិន្នាការបច្ចេកវិទ្យាដ៏សំខាន់ចំនួនបី ដែលកំពុងធ្វើបដិវត្តឧស្សាហកម្មធានារ៉ាប់រងឲ្យកាន់តែប្រសើរឡើង។
ក្នុងពេល ២ឆ្នាំចុងក្រោយនេះ ល្បឿនដ៏លឿននៃការប្រែប្រួលខាងឌីជីថលបានបន្សល់ទុកនូវផលប៉ះពាល់យ៉ាងខ្លាំងស្ទើគ្រប់ឧស្សាហកម្ម រួមទាំងសេវាហិរញ្ញវត្ថុ។ វិស័យនេះបានសម្របយ៉ាងលឿនទៅនឹងរលកនៃភាពជឿនលឿននិងការផ្លាស់ប្ដូរខាងបច្ចេកវិទ្យា ដោយបានកំណត់ទ្រង់ទ្រាយផលិតផលនិងសេវាឡើងវិញ ដើម្បីបំពេញឲ្យបានប្រសើរតាមក្ដីរំពឹងរបស់ភ្ញៀវដែលមានការផ្លាស់ប្ដូរ។
ដោយមិនអាចបដិសេធបាន បច្ចេកវិទ្យាបានក្លាយជាផ្នែកមួយនៃបទពិសោធន៍មនុស្សដែលមិនអាចគេចវេសបាន សម្រាប់អ្នកប្រឹក្សាហិរញ្ញវត្ថុ និងភ្ញៀវពួកគេដូចគ្នា ដែលអនុញ្ញាតឲ្យការងាររបស់គេនៅតែពាក់ព័ន្ធ សូម្បីឧស្សហកម្មវិវត្តក៏ដោយ។ ដោយសម្លឹងមើលទៅអនាគតខាងមុខ យើងរកឃើញនិន្នាការបច្ចេកវិទ្យាដ៏សំខាន់បី ដែលកំពុងផ្លាស់ប្ដូរទិដ្ឋភាពនៃសេវាហិរញ្ញវត្ថុ៖នៅថ្មីថ្មោងនៅឡើយក្នុងការទទួលយកមកប្រើ, ប្រហែល 13% ប៉ុណ្ណោះ នៃវិស័យសេវាហិរញ្ញវត្ថុ ដែលប្រើដំណោះស្រាយ AI នៅក្នុងដំណើរការដុលរបស់ខ្លួននេះបើតាមការរកឃើញដោយការស្ទង់មតិមួយ ដែលបានធ្វើដោយក្រុមហ៊ុនវិនិយោគ Temasek Holdings នៅដើមឆ្នាំមុន។ ក្នុងឆ្នាំ 2022, AI ត្រូវបានកំណត់ថាទូទៅច្រើនជាមុននៅក្នុងឧស្សាហកម្មនេះ ដែលមានការបង្អាក់រំខានមិនធ្លាប់មានចំពោះប្រក្រត្រីភាពនៃរបៀបធ្វើការរបស់អ្នកប្រឹក្សាហិរញ្ញវត្ថុ។
ជាមួយលទ្ធភាពរបស់វាក្នុងការប្ដូរទ្រង់ទ្រាយដំណើរការស្នូលជាមូលដ្ឋានឡើងវិញ ដើម្បីឲ្យកាន់តែមានប្រសិទ្ធផល និងផ្ដោតលើភ្ញៀវ បច្ចេកវិទ្យា AI ផ្ដល់នូវសក្ដានុពលជ្រមុជចូល ដើម្បីផ្ដល់នូវវិធីទាក់ទងគ្នាដែលមានគុណភាពខ្ពស់ ដែលអាចផ្ដល់ឲ្យដោយផ្ទាល់ទៅតាមតម្រូវការរបស់ភ្ញៀវម្នាក់ៗ។ ដោយប្រើ AI អមជាមួយឧបករណ៍វិភាគទិន្នន័យ អ្នកប្រឹក្សាហិរញ្ញវត្ថុនឹងអាចតម្រូវតាមបំណងច្រើននូវផលិតផលនិងសេវាតាមបុគ្គល ផ្អែកលើតម្រូវការនិងទម្លាប់នៃរបៀបរស់នៅរបស់ភ្ញៀវពួកគេ។
លទ្ធភាពដែល AI បានបើកឲ្យធ្វើបាន គឺទើបតែចាប់ផ្ដើមប៉ុណ្ណោះ ពីការចុះកិច្ចសន្យាធានា, បទពិសោធន៍ភ្ញៀវ និងម៉ាឃិធីង។ នៅពេលបច្ចេកវិទ្យានេះចាស់ទុំ AI នឹងបន្តបង្កើតនានាភាព និងផ្ដល់នូវកម្មវិធីដ៏មានន័យថ្មីៗ ដើម្បីបង្កើនសមត្ថភាពធុរកិច្ច។ ទោះជាយ៉ាងនេះក៏ដោយ វាក៏សំខាន់ដែរក្នុងការកត់សម្គាល់ដែរថា AI នឹងប្រើទិន្នន័យរបស់ភ្ញៀវអ្នកជាអចិន្ត្រៃយ៍។ ត្រូវមាន ការយកចិត្តទុកដាក់ក្នុងការរក្សាក្នុងរង្វង់ ដែលទិន្នន័យរបស់ពួកគេត្រូវបានប្រើ ដើម្បីបង្កើតរូបមន្តដូចជាការគិតតម្លៃផែនការ ឬការដំណើរការការទាមទារ។ តម្លាភាពគឺជាគន្លឹះដើម្បីរក្សាទំនុកចិត្តរបស់ភ្ញៀវអ្នក ចំពោះអ្នក និងការអនុវត្តរបស់អ្នក។
សំណុំបច្ចេកវិទ្យាមួយទៀតដែលឡើងមកកណ្ដាលឆាកក្នុងឆ្នាំ 2022 គឺបច្ចេកវិទ្យាផ្អែកលើក្លោដ។ ដោយសាររោគឆ្លងរាតត្បាតសាកលកើតឡើង ការមានម៉ូដែលធុរកិច្ចទន់ភ្លន់មានសារៈសំខាន់ចាំបាច់ដើម្បីធានានូវចីរភាពនៃការអនុវត្តរបស់អ្នក។ ដើម្បីតម្រង់ឲ្យកាន់តែប្រសើរជាមួយតម្រូវការភ្ញៀវ និងគោលបំណងនៃការអនុវត្ត ការប្ដូរទៅក្លោដនឹងដំណើរការយ៉ាងល្អក្នុងឆ្នាំនេះ។ ជាថ្មគោលចំពោះគោលបំណងផ្លាស់ប្ដូរខាងឌីជីថលនៃការអនុវត្តទាំងឡាយ ក្លោដផ្ដល់ឲ្យអ្នកនូវភាពទន់ភ្លន់និងភាពបត់បែនខាងប្រតិបត្តិការដែលចាំបាច់ដើម្បីផ្លាស់ប្ដូរធុរកិច្ចអ្នកសម្រាប់អនាគត។
អ្នកប្រឹក្សាហិរញ្ញវត្ថុបានបង្កើនល្បឿនយ៉ាងរហ័សហើយក្នុងការផ្លាស់ទីដំណើរការស្នូលទៅក្លោដ ជាមួយនឹង 72% នៃអ្នកឆ្លើយតបចំពោះទស្សនវិស័យឧស្សាហកម្មធានារ៉ាប់រង 2022 របស់ Deloitte បានបញ្ជាក់ថា ពួកគេបានគ្រោងបង្កើនការចំណាយលើក្លោដ។
អភិវឌ្ឍន៍ និងចាប់ផ្ដើមដំណោះស្រាយថ្មីៗ ធ្វើឲ្យអ្នកមានភាពទន់ភ្លន់ ដើម្បីរក្សាល្បឿនជាមួយនឹងតម្រូវការវិវត្តន៍របស់ភ្ញៀវអ្នក។ ក្នុងពេលជាមួយគ្នា បច្ចេកវិទ្យានេះអនុញ្ញាតឲ្យអ្នកធ្វើសកម្មភាពជាមជ្ឈមណ្ឌលភ្ជាប់ទំនាក់ទំនងសម្រាប់ភាគីពាក់ព័ន្ធទាំងអស់នៅក្នុងប្រព័ន្ធរបស់អ្នក — ពីភ្ញៀវ ដល់បច្ចេកវិទ្យាធានារ៉ាប់រង, អ្នកផ្ដល់ការថែទាំសុខភាព ជាដើម។ ថ្វីបើយ៉ាងនេះក៏ដោយ ដើម្បីទទួលបានច្រើនបំផុតពីផ្លេតហ្វមក្លោដរបស់អ្នក ត្រូវប្រាកដថា អ្នកមានការបំពាក់បរិក្ខារល្អជាមួយនឹងជំនាញនិងការដំណើរការចាំបាច់។
តម្រូវការសម្រាប់បទពិសោធន៍អូមនីឆានែល នឹងតម្រូវឲ្យអ្នកប្រឹក្សាហិរញ្ញវត្ថុធ្វើការប៉ះពាល់លើបច្ចេកវិទ្យា ដើម្បីសម្រេចវាឲ្យបានល្អបំផុត។
ភ្ញៀវកំពុងប្រែជាងាយទទួលច្រើនចំពោះឧបករណ៍អន្តរកម្មឌីជីលនិងពីចម្ងាយ។ ក្នុងរបាយការណ៍ទស្សនវិស័យធានារ៉ាប់រងអាស៊ីផាស៊ីហ្វិក 2020 របស់ Ernst & Young 73% នៃបុគ្គលទាំងនោះបានរំពឹងហើយថានឹងអាចសម្រេចកិច្ចការហិរញ្ញវត្ថុនានានៅលើឧបករណ៍ចល័តមួយ។ ដោយសារបច្ចេកវិទ្យាហិរញ្ញវត្ថុបន្តលូតលាស់ តម្រូវការសម្រាប់ដំណោះស្រាយហិរញ្ញវត្ថុជាច្រើនដែលអាចទទួលបាន ២៤ម៉ោង និងមិនសូវថ្លៃ បានលេចឡើងកាន់តែជាក់ស្ដែង។
ដើម្បីទ្រទ្រង់ព្រំដែនប្រកួតប្រជែងនៃការងាររបស់អ្នក សូមបន្តបង្កើតយុទ្ធសាស្ត្រអូមនីឆានែល ផ្ដោតលើភ្ញៀវមុនគេ នៅក្នុងឆ្នាំ 2022។ ពង្រឹងសមត្ថភាពបុគ្គលដែលអ្នកមានហើយក្នុងសម័យឌីជីថលក្រោយរោគឆ្លងរាតត្បាតសាកល ដោយធានាឲ្យបាននូវភាពងាយស្រួលនៃការរុករកដំណើររបស់ភ្ញៀវអ្នកទាំងស្រុង តាមរយៈការប្រើប្រាស់ឲ្យបានខ្ជាប់ខ្ជួននូវវិធីទាក់ទងលក្ខណៈឌីជីលនិងជាក់ស្ដែង ដោយផ្ដល់នូវការគាំទ្រនិងដំបូន្មានយ៉ាងរលូនដល់ភ្ញៀវ នៅកន្លែងចាំបាច់។
យុទ្ធសាស្ត្រអូមនីឆានែលដ៏មានប្រសិទ្ធភាពមួយ នឹងជាកម្លាំងគាស់សមត្ថភាពឯកលក្ខណៈនៃការទាក់ទងលក្ខណៈឌីជីថល និងជាក់ស្ដែង ដើម្បីផ្ដល់ជូនភ្ញៀវនូវភាពប្រសើរបំផុតនៃពិភពទាំងពីរ។
Laura Hoi, ChFC, សមាជិក MDRT 17ឆ្នាំ មកពីសិង្ហបុរី ចែករំលែក របៀបដែលលោកស្រីបានក្រសោបយកបច្ចេកវិទ្យា ដើម្បីបង្កើនបទពិសោធន៍ភ្ញៀវដែលលោកស្រីផ្ដល់សេវាជូន។ ដោយប្រើសុហ្វវែររៀបផែនការហិរញ្ញវត្ថុឌីជីថលសម្រាប់ការអនុវត្តរបស់លោកស្រី លោកស្រីមានលទ្ធភាពកែលម្អវិធីដែលលោកស្រីបង្ហាញដំណោះស្រាយជូនភ្ញៀវ ដោយបង្កើតបទពិសោធន៍កាន់តែទូលំទូលាយនិងមានអន្តរកម្មខ្លាំង — ប្រើវានៅក្នុងជំនួបដោយផ្ទាល់ ឬលក្ខណៈនិម្មិត។ វិធីមួយដែលលោកស្រីអាចរក្សាបច្ចុប្បន្នភាពជាមួយបច្ចេកវិទ្យា គឺតាមរយៈផ្នែកបច្ចេកវិទ្យានៅក្នុងទស្សនាវដ្ដី Round the Table របស់ MDRT។ លោកស្រីមានប្រសាសន៍ថា “ជាញឹកញាប់មានអត្ថបទអំពីសុហ្វវែរនិងកម្មវិធីថ្មីបំផុតដែលយើងអាចប្រើ ដើម្បីបង្កើនផលិតភាពនិងប្រសិទ្ធផលនៅក្នុងការអនុវត្តរបស់យើង”។
ឧស្សាហកម្មសេវាហិរញ្ញវត្ថុសព្វថ្ងៃកំពុងឈរនៅត្រង់ផ្លូវបំបែក។ បច្ចេកវិទ្យាកំពុងបង្កើនល្បឿនផ្លាស់ប្ដូរដែលនឹងធ្វើបដិវត្តឧស្សាហកម្មនេះទាំងមូល និងប្ដូរវាទៅរកម៉ូដែលផ្ដោតលើភ្ញៀវ។ ដើម្បីរក្សាភាពពាក់ព័ន្ធ អ្នកប្រឹក្សាហិរញ្ញវត្ថុត្រូវត្រៀមឲ្យបានរួចរាល់ ដើម្បីបំពេញតាមស្តង់ដាឧស្សាហកម្មថ្មីៗ និងក្ដីរំពឹងរបស់ភ្ញៀវ។